សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី

សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ឬជាភាសាអង់គ្លេស Asian Elelctronic sports federation ជាផ្នែកមួយនៃសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដែលផ្តោតការគ្រប់គ្រងលើទ្វីបអាស៊ី។

សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី AESF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដែលមានស្នាក់ការកណ្តាលក្នុងប្រទេសហុងកុង។ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាពិបាលកីឡាអូឡាំពិកអាស៊ី។ សព្វថ្ងៃ សហព័ន្ធអ៊ីស្ពតអាស៊ីមានសមាជិកចំនួន៤៥ប្រទេស ក្នុងតំបន់អាស៊ី។