ការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ FreeFire 2021

ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកកម្ពុជាសំរាប់កម្មវិធីសង្រ្គាន ដែលបានលើកពេលតាំងពីខែ​មេសាមក ដោយសារវិបត្តិកូវីត១៩នោះ ឥឡូវនេះរកឃើញក្រុមខ្លាំងដែលទទួលជ័យលេភីលេខមួយ លើវិញ្ញាសារហ្វ្រីហ្វាយអឺ (FreeFire) ឆ្នាំ២០២១ហើយ។ តើក្រុមមួយណាទទួលជ័យជំនះ បានប្រាក់រង្វាន់ធំ និងរង្វាន់បន្តបន្ទាប់។

តើក្រុមឈ្នះបានប្រាក់រង្វាន់អ្វីខ្លះ?

ក្រុមខ្លាំងរបស់កម្ពុជាក្នុងវិស័យកីឡាអេឡិចត្រូនិកលើវិញ្ញាសារFreeFire ហើយ​ដែលបានឈានដល់ការប្រកួតវគ្គផ្តាច់ព្រាត់ថ្ងៃទី២១ ឧសភា ២០២១ EFC Sankran Free Fire tournamentមាន៖ ក្រុមHoney Esports, Blue DGII, 855 Esport, Babay Blue, Killall, GTA Fam, SuperFast.kh, KOSV E-Sport, EDEN Esports, Baby White, Best Friend, KSV E-Sport។ ខាងក្រោមជាការចាប់គូប្រកួតដែលមានទាំងឡូហ្គូនិងឈ្មោះរបស់ក្រុមនីមួយៗ។

ក្រុមនីមួយៗដែលបានលេងមកដល់វគ្គផ្តាច់ព្រ័ត្រសុទ្ធតែទទួលបានប្រាក់រង្វាន់។ សំរាប់ជ័យលេភីលេខមួយទទួលបាន800$ លេខ២ទទួលបាន 400$​ លេខ៣ទទួលបាន 300 លេខ៤ដល់លេខ៨ទទួលបាន 100$ និងលេខ៩ដល់លេខ១២ ទទួលបានកាតCelcardដែលមានទឹកប្រាក់ 50$។

Be the first to comment

Leave a Reply

Your email address will not be published.


*