សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ អក្សរកាត់«ស.ក.អ.ក» អក្សរអង់គ្លេស «E-Sports Federation Cambodia (EFC)» ក្រោមសមាគមន៍កីឡាអូឡាំពេជ្រជាតិកម្ពុជា។ យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធE-Sportsកម្ពុជាបង្ហាញថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបង្កើតឡើងក្នុងគោលបំណង៖
-អភិវឌ្ឍ និងផ្សព្វផ្សាយកីឡាអេឡិចត្រូនិកទូទាំងព្រះរាជាណាចក្រកម្ពុជា
-បណ្ដុះប្រាជ្ញា ស្មារតី និងភាពឆ្លាតវ៉ៃរបស់យុវវ័យ និងអត្តពលិក
-តំណាងប្រទេសកម្ពុជានៅក្នុងសហព័ន្ធកីឡាអេឡិចត្រូនិករួមមានកីឡា FIFA Online, WarCraft, The Frozen Throne, AK,… និងកីឡាអាស៊ី ព្រមទាំងអន្តរជាតិ
-ជំរុញ និងលើកកម្ពស់កីឡាអេឡិចត្រូនិកតាមរយៈតម្លៃនៃមនុស្សជាតិ អប់រំ វប្បធម៌ សាមគ្គី និងសន្តិភាព
-អភិវឌ្ឍ និងការពារស្វ័យភាពនៃកីឡាអេឡិចត្រូនិកតាមគោលការណ៍កីឡា E-Sports អន្តរជាតិ
-គាំទ្រ និងធ្វើឲ្យសុខដុមចំពោះវប្បធម៌ និងអប់រំជាមួយកីឡាអេឡិចត្រូនិក
-រៀបចំការប្រកួតថ្នាក់ជាតិអន្តរជាតិ និងតំណាងជាតិទៅប្រកួតជាអន្តរជាតិដោយប្រកាន់ភ្ជាប់នូវគោលការណ៍លក្ខន្តិកៈ និងបទបញ្ញត្តិអន្តរជាតិ
-សហព័ន្ធមិនប្រកាន់និន្នាការនយោបាយឋានៈ សង្គម ពូជសាសន៍ និងសាសនាឡើយ។
តើហេតុអ្វីត្រូវមានសហព័ន្ធសំរាប់Esports? តើសហព័ន្ធត្រូវធ្វើអ្វីខ្លះ? តើរចនាសម័្ពន្ធរបស់សហព័ន្ធមានអ្វីខ្លះ? តើសហព័ន្ធមានចំនូលពីណា? ត្រូវចំណាយលើអ្វី? តើត្រូវធ្វើយ៉ាងណាអាចចូលជាសមាជិករបស់សហព័ន្ធ? តើដើម្បីក្លាយជាក្លិបរបស់សហព័ន្ធ ត្រូវមានអ្វីខ្លះ? តើធ្វើដូចម្តេចដើម្បីចូលជាសមាជិករបស់សហព័ន្ធកីឡាeSports?
សហព័ន្ធEsportsមានភារៈកិច្ចៈ
សហព័ន្ធកីឡាអេឡិចត្រូនិកក៏ដូចជាសហព័ន្ធកីឡាដទៃទៀតដែរគឺមានភារៈដូចជា៖
-ផ្សព្វផ្សាយនូវបទបញ្ជាជាតិអន្តរជាតិនៃកីឡាអេឡិចត្រូនិកគ្រប់ប្រភេទ និងព្រឹត្តិបត្រសំខាន់ៗទាំងឡាយជូនដល់អត្តពលិក និងក្លិបជាសមាជិក។
-រៀបចំប្រតិទិនប្រកួតប្រចាំឆ្នាំៈប្រកួតជ្រើសរើសជើងឯកជាតិប្រកួតជ្រើសរើសជើងឯកប្រកួតដណ្ដើមពានរង្វាន់ប្រកួតមិត្តភាព ៘
-ទទួលស្គាល់សំណើសុំបង្កើតក្លិប ឬសមាគម និងសម្ព័ន្ធកីឡាអេឡិចត្រូនិកតាមអង្គភាព ខេត្ត ក្រុងរាជធានី ដែលស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ។
-ជ្រើសតាំងគណៈប្រតិភូតំណាងកម្ពុជាដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
រចនាសម្ព័ន្ធសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដឹកនាំដោយគណៈកម្មាធិការប្រតិបត្តិចំនួន៩រូប សមាជិកនៃគណៈកម្មាធិការប្រតិបត្តិត្រូវជ្រើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ៤ ឆ្នាំម្តង។ សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ រួមមានសមាសភាពៈ
– ប្រធាន ១រូប
– អនុប្រធាន១រូប
– អគ្គលេខាធិការ១រូប
– អគ្គលេខាធិការរង១រូប
– អគ្គហិរញ្ញិក១រូប
– សមាជិក៤រូប
– ទីប្រឹក្សាបច្ចេកទេស២រូប។
តើសហព័ន្ធE-Sportsបានចំណូលពីណា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រភពចំណូលពី៖
-ចំណូលពីរដ្ឋាភិបាលអង្គការកីឡាជាតិ អន្តរជាតិ
-ប្រាក់ចំណូលបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនលើព្រឹត្តិការណ៍ប្រកួតកីឡាE-Sports
-ចំណូលពីសមាជិកភាពនៃក្លិបនិងអត្តពលិករបស់សហព័ន្ធដែលបង់ជាប្រចាំឆ្នាំសម្រាប់ការចូលជាសមាជិក
-ចំណូលពីសប្បុរសជន។
តើសហព័ន្ធE-Sportsត្រូវការចំណាយលើអ្វី
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រភពចំណូលពី៖
-ការចំណាយរបស់សហព័ន្ធE-Sportsត្រូវកំណត់ក្នុងមហាសន្និបាតប្រចាំឆ្នាំ
-ចំនួនប្រាក់ដែលកំណត់នៅក្នុងប្រការនានានៃថវិកាមិនត្រូវឲ្យលើស២/៣«ពីរភាគបី»នៃថវិកាដែលមានឡើយ
-ការចំណាយធ្វើឡើងដោយមានការឆ្លងកាត់ត្រួតពិនិត្យដោយអគ្គលេខាធិការនិងមានការយល់ព្រមពីប្រធានសហព័ន្ធ។
តើធ្វើដូចម្តេចដើម្បីចូលជាសមាជិកសហព័ន្ធE-Sports
អសយដ្ឋានៈ អាគារលេខ១, ផ្លូវសាធារណៈប៉ូឡូញ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
Official website of: E-Sports Federation Cambodia (EFC)