សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ(IeSF)

International e-sport federation (IeSF) ជាភាសាខ្មែរហៅថាសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ត្រូវបានង្កើតឡើងក្នុងឆ្នាំ២០០៨។​ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិមានសាមជិកចំនួន៩ប្រទេសដូចជា ដាណឺម៉ាក កូរ៉េខាងត្បូង អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក ហូល្លង់ ស្វីស វៀតណាម និងកោះតៃវ៉ាន់។ ស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិមានទីតាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំ២០០៩ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ​បង្កើតការប្រកួតកីឡាអន្តរជាតិសំបូងមានឈ្មោះថា “IeSF challenge” ហើយនៅឆ្នាំបន្ទាប់​មាន”IeSF Grand Finals 2010″ និង “IeSF World Championship 2011″។

បច្ចុប្បន្ននេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិមានសមាជិក១០៤ប្រទេសទូទាំងពិភពលោក ដែលមាន៥​សហព័ន្ធតំណាងអោយ៥ទ្វីប ដូចជា សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី សហព័ន្ធកីឡាអេឡិចត្រូនិកអឺរ៉ុប សហព័ន្ធកីឡាអេឡិចត្រូនិកអាមេរិក សហព័ន្ធកីឡាអេឡិចត្រូនិកអូសេអានី​ និង សហព័ន្ធកីឡាអេឡិចត្រូនិកអាហ្វ្រិក។
សហព័ន្ធកីឡាអេឡិចត្រូនិកអាមេរិកមានសមាជិកប្រទេសដូចជា៖ ប្រទេសអាហ្សង់ទីន ប្រទេសបាហាម៉ាស ប្រទេសប្រេស៊ីល ប្រទេសឈីលី ប្រទេសកូឡុំប៊ី ប្រទេសកូស្តារីកា ប្រទេសសាធារណរដ្ឋ​ដូ​មីនី​កែន ប្រទេសអេក្វាឌ័រ ប្រទេសហ្គាតេម៉ាឡា ប្រទេសហុងឌូរ៉ាស ប្រទេសហ្សាម៉ាអ៊ីក ប្រទេសម៉ិកស៊ិក ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស.
សហព័ន្ធកីឡាអេឡិចត្រូនិកអាហ្វ្រិកមានសមាជិកប្រទេសដូចជា៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសជីប៊ូទី ប្រទេសអេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសម៉ូរីតានី ប្រទេសម៉ារ៉ុក ប្រទេសណាមមីបៀ ប្រទេសអា​ព្រិច​ខាងត្បូង ប្រទេសទុយនីស៊ី ។